(As usual, words I’m not sure of are marked with an asterisk *)
LESSON 17. SIGHTSEEING
[Tape 31]
A. DIALOGUE
១. ថ្ងៃនេះ លោកចង់ធ្វើអី ?
ទីក្រុង
២. ថ្ងៃនេះ ខ្ញុំចង់ទៅមើលកន្លែងផ្សេង ៗ ក្នុងទីក្រុងភ្នំពេញ ។
៣. អូ ខ្ញុំនឹងជូនលោកទៅ ។
ក្រសួង
ក្រសួងទេសចរ
៤. ព្រោះខ្ញុំធ្លាប់ធ្វើការនៅក្រសួងទេសចរ ។
៥. ថ្ងៃនេះ លោកឥតរវល់ទេឬ ?
៦. បាទ ខ្ញុំទំនេរពេញ មួយថ្ងៃ ។
បង្អស់
មុនបង្អស់
ព្រះ
ព្រះវហារ
ព្រះវហារព្រះកែវ
៧. មុនបង្អស់ ខ្ញុំនឹងជូនលោកទៅមើលព្រះវហារព្រះកែវ ។
៨. គឺជាព្រះវហារមួយល្អជាងគេនៅភ្នំពេញ ។
៩. ស្អីនោះ ?
ស្ថានីយ
អយស្ម័យយាន
ស្ថានីរអយស្ម័យយាន
១០. នោះគឺជាស្ថានីយអយស្ម័យយាន ។
ព្រំដែន
សៀម
ស្រុកសៀម
១១. មានរទេះភ្លើងទៅដល់ព្រំដែនស្រុកសៀម ។
១២. ហេ មានមនុស្សច្រើនណាស់ ! គេមកកន្លែងនេះធើអី ?
ថ្វាយ
បង្គំ
ថ្វាយបង្គំ
ព្រះ
១៣. បាទ គេមកថ្វាយបង្គំព្រះ ។
គួរ
គួរឲ្យ
គួរឲ្យចង់មើល
១៤. អូ ព្រះវិហារនេះល្អណាស់ គួរឲ្យចង់មើល ។
ទីកន្លែង
១៥. ទីកន្លែងធំនោះគឺអ្វី ?
ប្រះបរមរាជវាំង
១៦. នោះគឺជាព្រះបរមរាជវាំង ។
១៧. យី ពាក្យនោះពិបាកថាណាស់ !
វាំង
១៨. អញ្ចឹង ហៅតែវាំងទៅក៏បានដែរ ។
១៩. ទេសចរចូលមើលវាំងបានទេ ?
លើកលែងតែ
២០. ថីមិនបាន គេបើករល់ថ្ងៃលើកលែងតែថ្ងៃអាទិត្យ ។
ច្បាប់
អនុញ្ញាត
ច្បាប់អនុញ្ញាត
២១. ខ្ញុំនឹងទៅសុំច្បាប់អនុញ្ញាតចូលវាំង ។
ហ្លួង
គង់
២២. តើហ្លួងគង់នៅកន្លែងនេះឬ ?
ដំណាក់
ចំការមន
២៣. នឹងហើយ តែមានដំណាក់មួយទៀតនៅចំការមន ។
២៤. ឥឡូវទៅកន្លែងណាទៀត ?
វត្តឧណ្ណាលោម (~ វត្តប្រលោម)*
២៥. បាទ ទៅមើល វត្តឧណ្ណាលោម នៅជិតនេះ ។
អគារ
២៦. ចុះ អគារទាំងអស់នេះ ស្អី ?
កុដិ
លោកសង្ឃ
២៧. នោះគឺជាកុដិសម្រាប់លោកសង្ឃគង់នៅ ។
ចេតិយ
ប៉ាឆា
២៨. ក្រៅពីនោះ មានព្រះវិហារ ចេតិយផ្សេង ៗ ហើយនិងប៉ាឆា ។
វត្តភ្នំ
២៩. ឥឡូវខ្ញុំជូនលោកទៅមើលវត្តភ្នំ ។
ខ្ពស់
បំផុត
៣០. វត្តនោះគឺជាវត្តខ្ពស់ជាងគេបំផុតនៅភ្នំពេញ ។
រចនា
សាលារចនា
៣១. ឥឡូវលោកចង់ទៅមើលសាលាវចនាទេ ?
៣២. បាទ ទៅ ។ នៅកន្លែងនោះមានអីខ្លះ ?
តាំង
វត្ថុ
បូរាណ (បុរាណ)
វត្ថុបូរាណ
ដូចជា
ក្បាច់
ចំឡាក់
ក្បាច់ចំឡាក់
មាស
ពេជ្រ
គ្រឿងមាសពេជ្រ
គ្រឿងព្រះរាជទ្រាប់ *
ជាដើម
៣៣. នៅទីនោះ មានតាំងវត្ថុបូរាណ ដូចជា ក្បាច់ចំឡាក់ គ្រឿងមាសពេជ្រ ហើយនិងគ្រឿងព្រះរាជទ្រាប់ ជាដើម ។
បន្ទាប់ពីនោះ
៣៤. បន្ទាប់ពីនោះ យើងនឹងទៅផ្សារកណ្ដាល