Modern Spoken Cambodian – Lesson 21
LESSON 21. RECEIVING GUESTS
[Tape 37]
A. DIALOGUE
១. អូនគិតថាមានផ្ញៀវមកប្រហែលប៉ុន្មាននាក់ ?
២. ចាស មានតែបីនាក់ទេ គឺ៖ បងខ្ញុំ បងថ្លៃស្រី ហើយនិងកូនគាត់ ។
៣. នោះម៉ាក់ ខ្ញុំឃើញអ៊ំដើរមកហើយ ។
៤. មានមនុស្សចំឡែកមកជាមួយអ៊ំផង ។
៥. កូនឯងទៅបើកទ្វារឲ្យអ៊ំចូលផង ។
៦. ជំរាបសួរលោកអ៊ំ សុខសប្បាយជាទេ ?
៧. អរគុនណក្មួយ ។
៨. សារ៉ន មកសំពះសួរលោកពូ ។
៩. យូរណាស់មកហើយបងមិនដែលមកលេងសោះ ។
១០. អូ មានការច្រើនណាស់ មកលេងញឹកញាប់មិនបានទេ ។
១១. ខ្ញុំនាំលោក Smith មកលេងប្អូនឯង គាត់ធ្វើការជាមួយខ្ញុំ ។
១២. សូនអញ្ជើញឡើងផ្ទះ ។
១៣. លោក Smith នេះម្តាយក្មេកខ្ញុំ ។
១៤. លើកដៃថ្វាយព្រះ ។
១៥. ម៉ែ លោក Smith នេះធ្វើការក្នុងក្រុមហ៊ុនបងរៀម ។
១៦. កូន ចៅប្រុសមិនមកទេឬ ?
១៧. បាទ មក វាទៅជិះកង់លេងជាមួយអាប៊ុតហើយ ។
១៨. លោកអង្គុយលើកៅអីទៅ ខ្ញុំអង្គុយនៅលើក្ដារងឿ ។
១៩. សូមអញ្ជើញពិសាបារី ។
២០. ខ្ញុំមានតែបារីខ្មែរទេ ប្រហែលខ្លាំងបន្តិចហើយ ។
២១. បាទ បារីខ្មែរមិនសូវខ្លាំងប៉ុន្មានទេ ។
២២. ខ្ញុំធ្លាប់ជក់តែរាល់ថ្ងៃ ។
២៣. លោកចង់ញ៉ាំស្រាទេ ?
២៤. អរគុណ ស្រានេះធ្វើអំពីស្រូវ មែនឬ ?
២៥. បាទ មែនហើយ ។
២៦. ខ្ញុំញ៉ាំស្រាមិនបានទេ ខ្ញុំឆាប់ស្រវិងណាស់ ។
២៧. ស្រី ៗ ទៅណាបាត់អស់ហើយ ?
២៨. គេនាំគ្នាទៅនិយាយលេងនៅក្នុងផ្ទះបាយ ។
២៩. អើ អនចេញមកហើយ ។
៣០. អម្បាញ់មិញនេះ យើងកំពុងតែនិយាយអំពីអនឯង ។
៣១. ម្ហូបចំណីហើយឬនៅ ?
៣២. ចាស រួចហើយ ។
៣៣. បងឃ្លានបាយទេ ?
៣៤. អូ ឃ្លានសឹងតែដាច់ពោះស្លាប់ហើយ ។
ខែ មេសា 8, 2009 ម៉ោង 7:21 ព្រឹក
Sounds very interesting to learn from these new ones. Happy Khmer New Year!