Modern Spoken Cambodian – Lesson 20
LESSON 20. AROUND THE HOUSE
[Tape 35]
A. DIALOGUE
ចិត្ត
សប្បាយចិត្ត
ដោយ
បង
១. ខ្ញុំសប្បាយចិត្តណាស់ដោយបងមិនទៅធ្វើការថ្ងៃនេះ ។
២. ខ្ញុំក៏សប្បាយដែរ ។
មួយអាទិត្យ
ប៉ា
ប៊ុត
៣. មួយអាទិត្យនៅផ្ទះតែមួយថ្ងៃទេ ។
៤. បងថ្ងៃនេះនៅផ្ទះគិតធើអី ?
បង
ប៊ុត
របង
កាត់របង
៥. បងគិតនាំប៊ុតទៅកាត់របងនៅមុខផ្ទះ ។
រួចពីនោះ
កុលាប
ដើមផ្កាកុលាប
បីបួន
៦. រួចពីនោះ បងចង់ដាំដើមផ្កាកុលាបបីបួនដើមនៅក្នុងសួនច្បារ ។
អូន
អូនឯង
៧. ចុះអូនឯងគិតធើអីថ្ងៃនេះ ?
ម្ហូប
៨. ល្ងាចនេះ ផ្ញៀវមកលេងផ្ទះ ហើយខ្ញុំត្រូវធ្វើម្ហូបម្ហាទទួលផ្ញៀវផង ។
បោស
សម្អាត
បោសសម្អាត
៩. មុនផ្ញៀវមក ខ្ញុំត្រូវបោសសម្អាតផ្ទះ ។
បបរ
អំបោស
១០. ញ៉ាំបបររួច សុំបងទៅទិញអំបោសថ្មីមកឲ្យខ្ញុំមួយ ។
រេចរិល
១១. អំបោសនេះចាសរេចរិលណាស់ ។
បុប្ផា
១២. ខ្ញុំបោសផ្ទះរួច ខ្ញុំឲ្យបុប្ផាជូតតុទូនៅក្នុងបន្ទប់ទទួលផ្ញៀវ ។
រីក
១៣. ប៉ា ផ្កានេះជិតរីកហើយ ។
ក្លិន
ក្រអូប
១៤. ហើយមានក្លិនក្រអូបផង ។
ថូ
១៥. ប៊ុត កុំភ្លេចកាត់ផ្កាខ្លះយកទៅដាក់ថូ ។
ស្មៅ
ដុះ
ដក
១៦. យី ស្មៅដុះច្រើនណាស់ ចាំខ្ញុំដកចោល ។
១៧. អើហ្នឹងហើយ ។
សត្វ
យំ
១៨. ហេ សត្វអីនោះយំ ?
ឆ្មា
ចាប់
ចាប
១៩. អូ ឆ្មាវាចាប់ចាប ។
២០. ឆ្មាខ្ញុំឬ ?
កូន
កូនឯង
ចេះតែ
ដេក
ហាល
២១. មិនមែនទេ ឆ្នាកូនឯងខ្ជិលណាស់ ចេះតែដេកហាលថ្ងៃទេ ។
ឆ្កែ
កកាយ
រូង
សួនផ្កា
២២. អូ ឆ្កែកកាយរូងនៅក្នុងសួនផ្កាមួយទៀតហើយ !
លុប
២៣. ប៊ុតទៅយកដីមកលុបទៅ ។
ប៉ា
ចំការ
បេះ
បន្លែ
២៤. ឥឡូវប៉ាទៅចំការបេះក្រូចហើយនិងបន្លែខ្លះ ។
ម៉ាក់
២៥. ឥឡូវម៉ាក់ចង់ឲ្យខ្ញុំធើអី ?
ជញ្ជូន
លាង
២៦. ឥឡូវកូនឯងជញ្ជូនចានទៅលាងទៅណា៎ ។
សល់
ម្ហូបសល់
២៧. ហើយយកម្ហូបសល់នេះទៅឲ្យឆ្កែស៊ីទៅ ។
ភ្លើង
ចង្ក្រាន
រលត់
២៨. អូ ភ្លើងនៅក្នុងចង្ក្រានរលត់អស់ហើយ ។
ធ្យូង
បង្កាត់
២៩. កូនយកធ្យូងមកបង្កាត់ទៀតទៅ ។
ឆេះ
៣០. ភ្លើងឆេះហើយ ម៉ាក់គិតធើអី ?
កំសៀវ
ដាំ
៣១. យកកំសៀវដាក់ទឹកដាំសិនទៅ ។
ម៉ាក់
៣២. រួចយកឆ្នាំងធំនោះមកឲ្យម៉ាក់ផង ។
រឹល
៣៣. យី កាំបិតនេះរឹលណាស់ ។
សំលៀង
មុត
៣៤. យកទៅឲ្យប៉ាសំលៀងឲ្យមុតទៅ ។