Modern Spoken Cambodian – Lesson 17

(As usual, words I’m not sure of are marked with an asterisk *)

LESSON 17. SIGHTSEEING
[Tape 31]
A. DIALOGUE
១. ថ្ងៃ​នេះ លោក​ចង់​ធ្វើ​អី ?
ទីក្រុង
២. ថ្ងៃ​នេះ ខ្ញុំ​ចង់​ទៅ​មើល​កន្លែង​ផ្សេង ៗ ក្នុង​ទីក្រុង​ភ្នំពេញ ។
៣. អូ ខ្ញុំ​នឹង​ជូន​លោក​ទៅ ។
ក្រសួង
ក្រសួង​ទេសចរ
៤. ព្រោះ​ខ្ញុំ​ធ្លាប់​ធ្វើការ​នៅ​ក្រសួង​ទេសចរ ។
៥. ថ្ងៃ​នេះ លោក​ឥត​រវល់​ទេ​ឬ ?
៦. បាទ ខ្ញុំ​ទំនេរ​ពេញ មួយ​ថ្ងៃ ។
បង្អស់
មុន​បង្អស់
ព្រះ
ព្រះ​វហារ
ព្រះវហារ​ព្រះ​កែវ
៧. មុន​បង្អស់ ខ្ញុំ​នឹង​ជូន​លោក​ទៅ​មើល​ព្រះ​វហារ​ព្រះ​កែវ ។
៨. គឺ​ជា​ព្រះវហារ​មួយ​ល្អ​ជាង​គេ​នៅ​ភ្នំពេញ ។
៩. ស្អី​នោះ ?
ស្ថានីយ
អយស្ម័យយាន
ស្ថានីរ​អយស្ម័យយាន
១០. នោះ​គឺជា​ស្ថានីយ​អយស្ម័យយាន ។
ព្រំ​ដែន
សៀម
ស្រុក​សៀម
១១. មាន​រទេះ​ភ្លើង​ទៅ​ដល់​ព្រំដែន​ស្រុក​សៀម ។
១២. ហេ មាន​មនុស្ស​ច្រើន​ណាស់ ! គេ​មក​កន្លែង​នេះ​ធើ​អី ?
ថ្វាយ
បង្គំ
ថ្វាយបង្គំ
ព្រះ
១៣. បាទ គេ​មក​ថ្វាយ​បង្គំ​ព្រះ ។
គួរ
គួរឲ្យ
គួរឲ្យ​ចង់​មើល
១៤. អូ ព្រះ​វិហារ​នេះ​ល្អ​ណាស់ គួរឲ្យចង់មើល ។
ទីកន្លែង
១៥. ទី​កន្លែង​ធំ​នោះ​គឺ​អ្វី ?
ប្រះបរមរាជវាំង
១៦. នោះ​គឺជា​ព្រះបរមរាជវាំង ។
១៧. យី ពាក្យ​នោះ​ពិបាក​ថា​ណាស់ !
វាំង
១៨. អញ្ចឹង ហៅ​តែ​វាំង​ទៅ​ក៏បាន​ដែរ ។
១៩. ទេសចរ​ចូល​មើល​វាំង​បាន​ទេ ?
លើកលែងតែ
២០. ថី​មិន​បាន គេ​បើក​រល់​ថ្ងៃ​លើកលែងតែ​ថ្ងៃ​អាទិត្យ ។
ច្បាប់
អនុញ្ញាត
ច្បាប់អនុញ្ញាត
២១. ខ្ញុំ​នឹង​ទៅ​សុំ​ច្បាប់អនុញ្ញាត​ចូលវាំង ។
ហ្លួង
គង់
២២. តើ​ហ្លួង​គង់​នៅ​កន្លែង​នេះ​ឬ ?
ដំណាក់
ចំការ​មន
២៣. នឹង​ហើយ តែ​មាន​ដំណាក់​មួយ​ទៀត​នៅ​ចំការ​មន ។
២៤. ឥឡូវ​ទៅ​កន្លែង​ណា​ទៀត ?
វត្ត​ឧណ្ណាលោម (~ វត្ត​ប្រលោម)*
២៥. បាទ ទៅ​មើល វត្ត​ឧណ្ណាលោម នៅ​ជិត​នេះ ។
អគារ
២៦. ចុះ អគារ​ទាំងអស់​នេះ ស្អី ?
កុដិ
លោក​សង្ឃ
២៧. នោះ​គឺជា​កុដិ​សម្រាប់​លោក​សង្ឃ​គង់​នៅ ។
ចេតិយ
ប៉ាឆា
២៨. ក្រៅពី​នោះ មាន​ព្រះ​វិហារ ចេតិយ​ផ្សេង ៗ ហើយនិង​ប៉ាឆា ។
វត្តភ្នំ
២៩. ឥឡូវ​ខ្ញុំ​ជូន​លោក​ទៅ​មើល​វត្តភ្នំ ។
ខ្ពស់
បំផុត
៣០. វត្ត​នោះ​គឺជា​វត្ត​ខ្ពស់​ជាង​គេ​បំផុត​នៅ​ភ្នំពេញ ។
រចនា
សាលា​រចនា
៣១. ឥឡូវ​លោក​ចង់​ទៅ​មើល​សាលា​វចនា​ទេ ?
៣២. បាទ ទៅ ។ នៅ​កន្លែង​នោះ​មាន​អី​ខ្លះ ?
តាំង
វត្ថុ
បូរាណ (បុរាណ)
វត្ថុ​បូរាណ
ដូច​ជា
ក្បាច់
ចំឡាក់
ក្បាច់​ចំឡាក់
មាស
ពេជ្រ
គ្រឿង​មាស​ពេជ្រ
គ្រឿង​ព្រះ​រាជទ្រាប់ *
ជាដើម
៣៣. នៅ​ទី​នោះ មាន​តាំង​វត្ថុ​បូរាណ ដូចជា ក្បាច់ចំឡាក់ គ្រឿង​មាស​ពេជ្រ ហើយ​និង​គ្រឿង​ព្រះ​រាជទ្រាប់ ជាដើម ។
បន្ទាប់​ពី​នោះ
៣៤. បន្ទាប់​ពី​នោះ យើង​នឹង​ទៅ​ផ្សារ​កណ្ដាល

បញ្ចេញ មួយចំលើយតប