Cambodian Basic Course Unit 9
UNIT 9
BASIC DIALOGUE
១. ធ្វើដូច្នេះហៅថាម៉េច ?
[ គ្រូធ្វើបង្ហាញ ]
២. គេហៅថា “សរសេរ” ។
៣. ថាតាមខ្ញុំទាំងអស់គ្នា ៖
ខ្មែរពិបាកសរសេរ ។
៤. ខ្មែរពិបាកសរសេរ ។
៥. ឥឡូវដាក់ពាក្យ “ស្រួល” ក្នុងឃ្លានេះ ៖
ខ្មែរពិបាកសរសេរ ។
៦. ខ្មែរស្រួលសរសេរ ។
៧. ល្អ ។ អ្នកបន្ទាប់ ថាឃ្លាដដែល ។
៨. ខ្មែរស្រួលសរសេរ ។
៩. ឥឡូវដាក់ពាក្យ “ខ្មៅដៃនេះ” ។
១០. ខ្មៅដៃនេះស្រួលសរសេរ ។
១១. អ្នកបន្ទាប់ ដាក់ពាក្យ “ពិបាក” ។
១២. ខ្មៅដៃនេះពិបាកសរសេរ ។
១៣. ដាក់ពាក្យ “ខ្មែរ” ។
១៤. ខ្មែរពិបាកសរសេរ ។
១៥. ដាក់ពាក្យ “រៀន” ។
១៦. ខ្មែរពិបាករៀន ។
១៧. រៀនខ្មែរមិនពិបាកទេ មែនទេ ?