UNIT 9
BASIC DIALOGUE
១. ធ្វើដូច្នេះហៅថាម៉េច ?
[ គ្រូធ្វើបង្ហាញ ]
២. គេហៅថា “សរសេរ” ។
៣. ថាតាមខ្ញុំទាំងអស់គ្នា ៖
ខ្មែរពិបាកសរសេរ ។
៤. ខ្មែរពិបាកសរសេរ ។
៥. ឥឡូវដាក់ពាក្យ “ស្រួល” ក្នុងឃ្លានេះ ៖
ខ្មែរពិបាកសរសេរ ។
៦. ខ្មែរស្រួលសរសេរ ។
៧. ល្អ ។ អ្នកបន្ទាប់ ថាឃ្លាដដែល ។
៨. ខ្មែរស្រួលសរសេរ ។
៩. ឥឡូវដាក់ពាក្យ “ខ្មៅដៃនេះ” ។
១០. ខ្មៅដៃនេះស្រួលសរសេរ ។
១១. អ្នកបន្ទាប់ ដាក់ពាក្យ “ពិបាក” ។
១២. ខ្មៅដៃនេះពិបាកសរសេរ ។
១៣. ដាក់ពាក្យ “ខ្មែរ” ។
១៤. ខ្មែរពិបាកសរសេរ ។
១៥. ដាក់ពាក្យ “រៀន” ។
១៦. ខ្មែរពិបាករៀន ។
១៧. រៀនខ្មែរមិនពិបាកទេ មែនទេ ?
បណ្ណសារ សំរាប់ ខែ មីនា, 2008
Cambodian Basic Course Unit 9
បានដាក់ប្រកាស ក្នុង fsi cambodian basic course ខែ មីនា 12, 2008 ដោយ samnangnahModern Spoken Cambodian – Lesson 16
បានដាក់ប្រកាស ក្នុង modern spoken cambodian course ខែ មីនា 12, 2008 ដោយ samnangnahWasn’t sure of the spelling of some words so I just marked them with an asterisk (*).
LESSON 16 – A TRIP BY CAR
[Tape 29]
A. Dialogue
ចុច
ស៊ីហ្វ្លេ (~ ស៊ីផ្លេ)
១. ហេ ចុចស៊ីហ្វ្លេទៅ ។
២. សឿនមិនទាន់ចុះមកពីផ្ទះទេ ។
ជានិច្ច
៣. សឿនធើអី ក៏យឺតជានិច្ច ។
ហ្ន៎
៤. ហ្ន៎ សឿនមកហើយ !
អត់ទេស
វ៉ែនតា
៥. អត់ទោស ខ្ញុំរកវ៉ែនតាមិនឃើញទេ បានជាខ្ញុំយឺតបន្តិច ។
ពួកយើង
ចោល
៦. បើយឺតបន្តិចទៀត ពួកយើងទៅចោលហើយ !
ថ្ងៃណាស់ហើយ
៧. ថ្ងៃណាស់ហើយ យើងត្រូវទៅទទួលសងទៀត ។
គីឡូម៉ែត្រ
៨. ប៉ុន្មានគីឡូម៉ែត្របានទៅដល់សៀមរាប ?
ចំងាយ
៩. ពីភ្នំពេញទៅសៀមរាបចំងាយប្រហែល ៣១៤ គីឡូម៉ែត្រ ។
១០. ហើយពីសៀមរាបទៅអង្គរវត្ត ៦ គីឡូម៉ែត្រទៀត ។
ឈរ
១១. នោះ សងឈរចាំយើងនៅមុខផ្ទះ ។
ជា
១២. ហេ អីវ៉ាន់សងច្រើនណាស់ មិនដឹងជាដាក់កន្លែងណាទេ ។
ឆាប់
១៣. របស់ទាំងអស់នេះសម្រាប់ពួកយើងញ៉ាំ បើយើងញ៉ាំតាមផ្លូវ មុខតែឆាប់អស់ហើយ ។
ខូច
ប្រដាប់
ជួសជុល
ប្រដាប់ជួសជុល
១៤. បើឡានខូចតាមផ្លូវ តើមានប្រដាប់ជួសជុលទេ ?
កុំ….អី
ភ័យ
គ្រប់
បែប
១៥. កុំភ័យអី ខ្ញុំមានប្រដាប់គ្រប់បែប ។
ទួរណឺវិស
ដង្កាប់
ញញួរ
ក្លេ *
១៦. មានទួរណឺវិស ដង្កាប់ ញញួរ ហើយនិងក្លេផ្សេង ៗ ។
កង់
បែក
១៧. បើកង់បែកតាមផ្លូវ ធើម៉េចទៅ ?
ស៊ឺគួរ *
កង់ស៊ឺគួរ
១៨. ខ្ញុំយកកង់ស៊ឺគួរមកដែរ ។
គ្រីប
ស្នប់
ពោះវៀង
១៩. ក្រៅពីនោះ មាន គ្រីប ស្នប់ ហើយនិងពោះវៀនផង ។
ឈ្នួល
ឡានឈ្នួល
វ៉ា
២០. ឡានឈ្នួលនោះដូចជាចង់វ៉ាយើងហើយ ។
ស្ពាន
ផុត
អាច
២១. ដល់ខ្ញុំឆ្លងស្ពាននោះផុត គេអាចទៅមុនបាន ។
សាំង
២២. អូ សាំងជិតអស់ហើយ ។
ចូល
២៣. នោះកន្លែងលក់សាំង ចូលឈប់កន្លែងនោះ ។
ម៉ាស៊ីន
ប្រេងម៉ាស៊ីន
២៤. ត្រូវការប្រេងម៉ាស៊ីនទេ ?
២៥. មិនបាច់ទេ ។
ចាក់
បូម
ខ្លាញ់
ចាក់ប្រេងបូមខ្លាញ់
២៦. ខ្ញុំបានយកឡានទៅចាក់ប្រេងខ្លាញ់មុនចេញដំណើរ ។
ក្រង៉ិកក្រងក់
២៧. យី ផ្លូវនេះក្រង៉ិកក្រងក់ណាស់ !
ប្រយ័ត្ន
មែនទែន
២៨. ប្រយ័ត្នបើកឡានឲ្យមែនទែនទៅ !
ស្ងៀម
ទុកចិត្ត
ខាង
២៩. អង្គុយឲ្យស្ងៀមទៅ ! ទុកចិត្តលើខ្ញុំចុះ ខាងបើកឡាន ។
ឧស្សាហ៍
៣០. ខ្ញុំឧស្សាហ៍មកតាមផ្លូវនេះណាស់ ។