Modern Spoken Cambodian – Lesson 14

LESSON 14. STEAMBOAT TRAVEL
[Tape 24]
A. DIALOGUE
ឆាប់ ៗ
ក្រែង
ទៅមិនទាំន
កប៉ាល់
១. ឆាប់ ៗ ឡើង ! ក្រែង​ទៅមិនទាំន​កប៉ាល់ ។
២. កប៉ាល់​ចេញ​ម៉ោង​ប៉ុន្មាន ?
៣. ធម្មតា ចេញ​ម៉ោង ៧ ព្រឹក ។
យឺត
មើលទៅ
៤. តែ​បើ​មាន​អីវ៉ាន់​ច្រើន ប្រហែលជា​ចេញ​យឺត​ហើយ មើលទៅ ។
៥. ហេ កប៉ាល់​យើង​មក​ដល់​ហើយ !
សំបុត្រ
សំបុត្រកប៉ាល់
៦. ទិញ​សំបុត្រកប៉ាល់​នៅ​ឯណា ?
ផែ
ក៏បាន…ក៏បាន
៧. ទិញ​នៅ​លើ​ផែ​ក៏បាន នៅ​លើ​កប៉ាល់​ក៏បាន ។
ហិប
ហិបអីវ៉ាន់
យ៉ាងម៉េច ?
៨. ហើយ​ហិបអីវ៉ាន់​នេះ គិត​ធ្វើ​យ៉ាងម៉េច ?
គូលី
៩. ចាំ​ហៅ​គូលី​ឲ្យ​យក​អីវ៉ាន់​ទៅ​ដាក់​លើ​កប៉ាល់ ។
ទើប(-តែ)-នឹង
ដឹក
ដឹកនាំ
១០. កប៉ាល់​ដែល​ទើបនឹង​ចេញ​នោះ​ដឹកនាំ​អ្វី ។
ស៊ីមងត៍
ដែក
សំពត់
ខេត្ត
តាមខេត្ត
១១. កប៉ាល់​នោះ​ដឹកនាំ ស៊ីមងត៍ ដែក ហើយនិង​សំពត់​ទៅ​លក់​តាមខេត្ត ។
១២. ហើយ​ទូក​នោះ​ដឹក​ថ្នាំ​មកពី​កំពង់ចាម ។
១៣. ហេ កប៉ាល់​ចេញ​ហើយ ! មក​ឡើង​ឆាប់ ៗ ទៅ !
១៤. នៅ​ខាងក្រោម​នេះ​ក្ដៅ​ណាស់ ។
ជាន់
ខាងលើ
១៥. មក​ទៅ​ជាន់​ខាងលើ​វិញ ។
ល្ហើយ
១៦. នឹង​ហើយ នៅ​ខាងលើ​ត្រជាក់​ហើយ​ល្ហើយ​ផង ។
មាត់
ទន្លេ
មាត់ទន្លេ
១៧. ហើយ​ស្រួល​មើល​របស់​ផ្សេង ៗ នៅ​តាម​មាត់ទន្លេ​ផង ។
ទូកកប៉ាល់
ប្រទះ
ជួបប្រទះ
១៨. ហ្នឹង​ហើយ ខ្ញុំ​ចូលចិត្ត​មើល​ទូកកប៉ាល់​ដែល​យើង​ជួបប្រទះ​នៅ​តាម​ទន្លេ ។
១៩. នៅ​លើ​កប៉ាល់​មាន​គេ​លក់​ម្ហូប​ទេ ?
ថីមិន
២០. ថីមិន​មាន !
២១. យើង​ញ៉ាំបាយ​ថ្ងៃត្រង់​នៅលើ​កប៉ាល់​ក៏បាន ។
២២. រួច​យើង​ចង់​ញ៉ាំបាយ​ល្ងាច​នៅ​កំពង់ចាម​ក៏បាន​ដែរ ព្រោះ​គេ​ឈប់​នៅ​កន្លែង​នោះ​ប្រហែល​មួយ​ម៉ោង ។
កាលណា
ក្រចេះ
២៣. កាលណា​បាន​យើង​ទៅ​ដល់​ក្រចេះ ?
២៤. មើលទៅ ប្រហែល​ស្អែក​ម៉ោង ២ ល្ងាច​បាន​យើង​ទៅដល់ ។
បើដូច្នេះ
ដំណើរ
អ្នកដំណើរ
២៥. បើដូច្នេះ យប់នេះ អ្នកដំណើរ​ត្រូវ​គេង​នៅលើ​កប៉ាល់ ឬ ?
អត់ (ឥត)
កន្ទេល
២៦. ហ្នឹងហើយ ឃិន​ឥត​យក​កន្ទេល​មក​ទេ​ឬ ?
២៧. អូ ខ្ញុំ​ឥត​យក​មក​ទេ !
ជួល
អង្រឹង
២៨. មិនអីទេ ជួល​អង្រឹង​មួយ​ទៅ !
បៀ
២៩. ឈើន​ចង់​លេង​បៀ​ទេ ?
៣០. សឿន​ហើយនិង​ឃិន​ឯង​លេង​ចុះ ។
ល្បែង
មិនសូវ
៣១. ល្បែងបៀ ខ្ញុំ​មិនសូវ​ពូកែ​ទេ ។
កាសែត
៣២. ខ្ញុំ​អង្គុយ​មើល​កាសែត ។

The Provinces of Cambodia
1. បាត់តំបង Battambang
2. កំពង់ចាម Kampong Cham
3. កំពង់ឆ្នាំង Kampong Chhnang
4. កំពង់ស្ពឺ Kampong Speu
5. កំពង់ធំ Kampong Thom
6. កំពត Kampot
7. កណ្ដាល Kandal
8. កោះកុង Koh Kong
9. ក្រចេះ Kratie
10. មណ្ឌលគីរី Mondulkiri
11. ព្រៃវែង Prey Veng
12. ពោធ៌សាត់ Pursat
13. រតនះគីរី Ratanakiri
14. សៀមរាប Siem Reap
15. ស្ទឹងត្រែង Stung Treng
16. ស្វាយរៀង Svay Rieng
17. តាកែវ Takeo
18. ព្រះវិហារ Preah Vihear

បញ្ចេញ មួយចំលើយតប