Modern Spoken Cambodian – Lesson 12
LESSON 12. EATING OUT
[Tape 22]
A. DIALOGUE
ល្ងាច
១. ល្ងាចនេះយើងទៅញ៉ាំបាយនៅកន្លែងណា ?
ណា
២. ទៅកន្លែងណាក៏បានដែរ ។
ស្រេចតែ
៣. ស្រេចតែលើលោកចុះ ។
ម្ហូប
៤. លោកចូលចិត្តម្ហូបបារាំង ចិន ឬម្ហូបខ្មែរ ។
អ្វី (អី)
៥. ញ៉ាំអីក៏បានដែរ ។
លមើល
៦. តែខ្ញុំចង់ញ៉ាំម្ហូបខ្មែរលមើលម្ដង ។
បើអញ្ចឹង
ឡើកុកដ័រ (Le Coq d’Or)
៧. បើអញ្ចឹង យើងទៅភោជនីយដ្ឋាន ឡើកុកដ័រ ។
ឆ្ងាញ់
៨. ហាងនោះ គេធ្វើម្ហូបខ្មែរឆ្ងាញ់ណាស់ ។
រើស
៩. សូមលោកជួយរើសម្ហូបឲ្យខ្ញុំផង ។
អ្នកបម្រើ
១០. បាទ ចាំខ្ញុំហៅអ្នកបម្រើសិន ។
១១. ថ្ងៃនេះមានអីខ្លះ ?
មុខ
១២. បាទ មានម្ហូបច្រើនមុខ ។
ស្ងោរ
បង្កង
ស្ងោរបង្កង
ញាំ
មាន់
ញាំមាន់
សម្ល
ម្ជូរ
សម្លម្ជូរ
១៣. យកស្ដោរបង្កង ញាំមាន់ ហើយនិងសម្លម្ជូរ ។
សាច់
ត្រី
សាច់ត្រី
សាច់ជ្រូក
១៤. សម្លម្ជូរនោះ លោកយកសាច់ត្រីឬសាច់ជ្រូក ?
ឆា
គោ
សាច់គោ
ចាន
១៥. សាច់ត្រី ហើយយកឆាសាច់គោម្ចានផង ។
១៦. ចុះបាយ ?
លីង
បាយលីង
ចំហុយ
បាយចំហុយ
១៧. យកបាយលីងម្ចានហើយនិងបាយចំហុយម្ចាន ។
ហឹរ
១៨. លោកញ៉ាំម្ហូបហឹរបានទេ ?
កុំ
១៩. ខ្ញុំញ៉ាំបាន តែកុំឲ្យហឹរពេក ។
ម្ទេស
២០. កុំដាក់ម្ទេសច្រើនពេកណា៎ !
ប្រាប់
អ្នកធ្វើម្ហូប
២១. បាទ ចាំខ្ញុំប្រាប់អ្នកធ្វើម្ហូប ។
ប៊ីយែរ
២២. ម៉េច ញ៉ាំប៊ីយែរទេ ?
២៣. មានអី ?
ដប
២៤. ឲ្យប៊ីយែរពីរដបមក ។
ហេតុ
ហេតុអ្វីបានជា
កាំបិត
២៥. ហេតុអ្វីបានជាគ្មានកាំបិតនៅលើតុ ?
ប្រើ
សម
ស្លាបព្រា
២៦. ម្ហូបខ្មែរ គេប្រើតែសមហើយនិងស្លាបព្រាទេ ។
ជាតិ
២៧. ស្ងោរបង្កងនេះមានជាតិឆ្ងាញ់ណាស់ គេដាក់អ្វើខ្លះ ?
ខ្ទឹម
ទឹកត្រី
គ្រឿង
២៨. ក្រៅពីបង្កង គេដាក់អង្ករ ខ្ទឹម ទឹកត្រី ហើយនិងគ្រឿងផ្សេង ៗ ។
បង្អែម
២៩. មានបង្អែមអ្វើខ្លះ ?
ល្ហុង
ម្នាស់
ស្វាយ
៣០. បាទ មានចេក ល្ហុង ម្នាស់ ហើយនិងស្វាយ ។
សង់ខ្យា
ការ៉េម
៣១. ក្រៅពីនោះ មានសង់ខ្យាហើយនិងការ៉េមផង ។
ផ្លែស្វាយ
៣២. ខ្ញុំចង់ញ៉ាំផ្លែស្វាយលមើលម្ដង ។
ឆ្អែត
៣៣. ខ្ញុំមិនយកអិទេ ឆ្អែតហើយ ។
ខែ ធ្នូ 8, 2007 ម៉ោង 12:45 ល្ងាច
ជ៉រាបសួរ,
កំហុសខ្លះ ដែលគួរកែ ៖
១- “ ស្រេចតែលីលោកចុះ”
>> ត្រូវសរសេរ ៖ ស្រេចតែលើលោកចុះ ( លើ [lǝǝ] ខុសពី លឺ [lɨɨ] )
២- លើកុកដ័រ (Le Coq d’Or)
>> គួរសរសេរ ៖ ឡើ កុកដ៏រ
ដោយបំណង ដ៏ល្អពីខ្ញុំ
អាជៃ្យ
ខែ ធ្នូ 10, 2007 ម៉ោង 6:44 ព្រឹក
អរគុណច្រើន
ខែ មករា 27, 2008 ម៉ោង 1:28 ល្ងាច
I looked for a web site like this for a long time to aid in my khmer studies. Thanks! its great!
ខែ កុម្ភៈ 9, 2008 ម៉ោង 4:25 ល្ងាច
And thank you for your interest. I’ve added your site to my links, look forward to seeing more lessons in the future.