Modern Spoken Cambodian – Lesson 11

LESSON 11. GETTING DRESSED
A. DIALOGUE
[Tape 19]
ក្រោក
ឡើង
ណា៎
ភ្លឺ
១. ហេ ក្រោក​ឡើង​ណា៎ ! ភ្លឺ​ហើយ !
ធ្មេញ
ពេទ្យធ្មេញ
២. នឹង​ហើយ ថ្ងៃនេះ ខ្ញុំ​ត្រូវ​ទៅ​ពេទ្យធ្មេញ​ម៉ោង​ប្រាំបី​កន្លះ ។
រៀបចំ
ខ្លួន
ឲ្យ
ឆាប់
ឲ្យ​ឆាប់
ទៅ
៣. អញ្ជើញ​រៀបចំ​ខ្លួន​ឲ្យ​ឆាប់​ទៅ !

អ្វី​ខ្លះ
ថ្ងៃនេះ

៤. នី​ឯង​ធ្វើ​អ្វីខ្លះ​ថ្ងៃនេះ ?

ចៅហ្វាយ

៥. ខ្ញុំ​ត្រូវ​ទៅ​ញ៉ាំ​បាយ​ជាមួយ​ចៅហ្វាយ​ខ្ញុំ​នៅ​ថ្ងៃត្រង់ ។
ស្លៀក
ពាក់
ស្លៀក​ពាក់
ស្អាតបាត
៦. អញ្ចឹង​ស្លៀក​ពាក់​ឲ្យ​ស្អាតបាត​ទៅ !
ខោ
ខោអាវ
បោក
អ៊ុត
បោកអ៊ុត
ហាង​បោកអ៊ុត
៧. នឹងហើយ តែ​ខ្ញុំ​មិនទាំន​យក​ខោអាវ​មក​ពី​ហាង​បោកអ៊ុត​ផង ។
មានតែ
ចាស់
៨. អញ្ចឹងមានតែ​ស្លៀក​ខោ​ចាស់ ។
កោរ
ពុកមាត់
៩. ខ្ញុំ​ទៅ​កោរ​ពុកមាត់​សិន ។
ងូត
ងូតទឹក
១០. ព្រឹកនេះ​ណែល​ឯង​ងូតទឹក​ទេ ?
ខ្ជិល
លុប
មុខ
១១. ខ្ញុំ​ខ្ជិល​ងូតទឹក​ណាស់​ថ្ងៃនេះ គ្រាន់តែ​លុប​មុខ​ទេ ។
ចាំ
ច្រាស
ដុស
ច្រាសដុសធ្មេញ
អា
អាណា ?
អាណាមួយ ?
១២. ណែល​ចាំ​ទេ ច្រាសដុសធ្មេញ​របស់​ខ្ញុំ​អាណាមួយ ?
របស់​នី​ឯង
ពណ៌
ខៀវ
ពណ៌​ខៀវ
របស់​ខ្ញុំ
ក្រហម
ពណ៌​ក្រហម
១៣. របស់​នី​ឯង​ពណ៌​ខៀវ របស់​ខ្ញុំ​ពណ៌​ក្រហម ។
ថ្នាំ
ថ្នាំដុសធ្មេញ
១៤. ថ្នាំដុសធ្មេញ​នេះ​ជិត​អស់​ហើយ ។
ថ្មី
១៥. ត្រូវ​ទិញ​ថ្មី​ទៀត ។
ជួយ
ហុច
សាប៊ូ
កន្សែង
ជូត
កន្សែងជូតខ្លួន
១៦. ជួយ​ហុច​សាប៊ូ​ហើយនិង​កន្សែងជូតខ្លួន​ឲ្យ​ខ្ញុំ​ផង ។
ណេះ
ប្រញាប់
ធ្វើខ្លួន
១៧. ណេះ ណែល​ឯង​ប្រញាប់​ធើ​ខ្លួន​ទៅ​ណា៎ ។
កក់
១៨. ខ្ញុំ​ចង់​ងូតទឹក​ហើយ​កក់​សក់​ផង ។
ស្រោម
ជើង
ស្រោមជើង
សុទ្ធតែ
ក្រខ្វក់
១៩. ស្រោមជើង​ខ្ញុំ​សុទ្ធតែ​ក្រខ្វក់​ទាំងអស់ ។
២០. នី​ឯង​ពាក់​ស្រោមជើង​លេខ​ប៉ុន្មាន ?
២១. លេខ​៣០ ។
ខ្ចី
គូ
២២. ខ្ញុំ​ខ្ចី​មួយ​គូ​មក​បាន​ទេ ?
២៣. មានអី យក​ទៅ !
ថត​ទូ
២៤. នៅ​ក្នុង​ថតទូ ។

ចង
ក្រាវាត់
បៃតង
ខ្ចី
បៃតងខ្ចី
២៥. អរគុណ ។ ថ្ងៃនេះ ខ្ញុំ​ពាក់​អាវ​ស​ហើយនិង​ចង​ក្រាវាត់​បៃតងខ្ចី ។
សម
ចាស់
ខៀវ​ចាស់
២៦. ហេ ក្រាវាត់​ពណ៌​អី​សម​នឹង​អាវ​ខៀវចាស់​នេះ ។
ឈាម
ជ្រូក
ឈាមជ្រូក
អា​ឈាមជ្រូក
២៧. អា​ឈាមជ្រូក​នេះ​សម​ហើយ ។
២៨. យី ណែល​ឯង​ស្លៀកពាក់យូរ​ណាស់ !
ចាំ
សិត
២៩. ចាំ​មន្តិច ខ្ញុំ​សិត​សក់​សិន ។
ប្រេង
លាប
ប្រេងលាបសក់
៣០. អូ ប្រេងលាបសក់​ខ្ញុំ​អាស់​ហើយ ។

Color Terms
ពណ៌​ក្រហម (ចាស់/ខ្ចី) (dark/light) red to orange (non-ខៀវ​)
ពណ៌​ខៀវ (ចាស់/ខ្ចី) (dark/light) blue to green (non-ក្រហម​)
ពណ៌​បៃតង (ចាស់/ខ្ចី) (dark/light) green
ពណ៌​លឿង (ចាស់/ខ្ចី) (dark/light) yellow
ពណ៌​ស៊ី​ជម្ពូ (ចាស់/ខ្ចី) (dark/light) pink
ពណ៌​ស្វាយ (ចាស់/ខ្ចី) (dark/light) purple
ពណ៌​ខ្មៅ black
ពណ៌​ស white
ពណ៌​ប្រផេះ grey
ពណ៌​ស៊ុកូឡា brown (chocolate)
ពណ៌​មាស gold
ពណ៌​ស្លា​ទុំ orange (ripe areca-nut)
ពណ៌​ឈាមជ្រូក maroon (pig’s blood)
ពណ៌​ផ្ទៃមេឃ sky-blue (surface of the sky)

បញ្ចេញ មួយចំលើយតប