LESSON 11. GETTING DRESSED
A. DIALOGUE
[Tape 19]
ក្រោក
ឡើង
ណា៎
ភ្លឺ
១. ហេ ក្រោកឡើងណា៎ ! ភ្លឺហើយ !
ធ្មេញ
ពេទ្យធ្មេញ
២. នឹងហើយ ថ្ងៃនេះ ខ្ញុំត្រូវទៅពេទ្យធ្មេញម៉ោងប្រាំបីកន្លះ ។
រៀបចំ
ខ្លួន
ឲ្យ
ឆាប់
ឲ្យឆាប់
ទៅ
៣. អញ្ជើញរៀបចំខ្លួនឲ្យឆាប់ទៅ !
អ្វីខ្លះ
ថ្ងៃនេះ
៤. នីឯងធ្វើអ្វីខ្លះថ្ងៃនេះ ?
ចៅហ្វាយ
៥. ខ្ញុំត្រូវទៅញ៉ាំបាយជាមួយចៅហ្វាយខ្ញុំនៅថ្ងៃត្រង់ ។
ស្លៀក
ពាក់
ស្លៀកពាក់
ស្អាតបាត
៦. អញ្ចឹងស្លៀកពាក់ឲ្យស្អាតបាតទៅ !
ខោ
ខោអាវ
បោក
អ៊ុត
បោកអ៊ុត
ហាងបោកអ៊ុត
៧. នឹងហើយ តែខ្ញុំមិនទាំនយកខោអាវមកពីហាងបោកអ៊ុតផង ។
មានតែ
ចាស់
៨. អញ្ចឹងមានតែស្លៀកខោចាស់ ។
កោរ
ពុកមាត់
៩. ខ្ញុំទៅកោរពុកមាត់សិន ។
ងូត
ងូតទឹក
១០. ព្រឹកនេះណែលឯងងូតទឹកទេ ?
ខ្ជិល
លុប
មុខ
១១. ខ្ញុំខ្ជិលងូតទឹកណាស់ថ្ងៃនេះ គ្រាន់តែលុបមុខទេ ។
ចាំ
ច្រាស
ដុស
ច្រាសដុសធ្មេញ
អា
អាណា ?
អាណាមួយ ?
១២. ណែលចាំទេ ច្រាសដុសធ្មេញរបស់ខ្ញុំអាណាមួយ ?
របស់នីឯង
ពណ៌
ខៀវ
ពណ៌ខៀវ
របស់ខ្ញុំ
ក្រហម
ពណ៌ក្រហម
១៣. របស់នីឯងពណ៌ខៀវ របស់ខ្ញុំពណ៌ក្រហម ។
ថ្នាំ
ថ្នាំដុសធ្មេញ
១៤. ថ្នាំដុសធ្មេញនេះជិតអស់ហើយ ។
ថ្មី
១៥. ត្រូវទិញថ្មីទៀត ។
ជួយ
ហុច
សាប៊ូ
កន្សែង
ជូត
កន្សែងជូតខ្លួន
១៦. ជួយហុចសាប៊ូហើយនិងកន្សែងជូតខ្លួនឲ្យខ្ញុំផង ។
ណេះ
ប្រញាប់
ធ្វើខ្លួន
១៧. ណេះ ណែលឯងប្រញាប់ធើខ្លួនទៅណា៎ ។
កក់
១៨. ខ្ញុំចង់ងូតទឹកហើយកក់សក់ផង ។
ស្រោម
ជើង
ស្រោមជើង
សុទ្ធតែ
ក្រខ្វក់
១៩. ស្រោមជើងខ្ញុំសុទ្ធតែក្រខ្វក់ទាំងអស់ ។
២០. នីឯងពាក់ស្រោមជើងលេខប៉ុន្មាន ?
២១. លេខ៣០ ។
ខ្ចី
គូ
២២. ខ្ញុំខ្ចីមួយគូមកបានទេ ?
២៣. មានអី យកទៅ !
ថតទូ
២៤. នៅក្នុងថតទូ ។
ស
ចង
ក្រាវាត់
បៃតង
ខ្ចី
បៃតងខ្ចី
២៥. អរគុណ ។ ថ្ងៃនេះ ខ្ញុំពាក់អាវសហើយនិងចងក្រាវាត់បៃតងខ្ចី ។
សម
ចាស់
ខៀវចាស់
២៦. ហេ ក្រាវាត់ពណ៌អីសមនឹងអាវខៀវចាស់នេះ ។
ឈាម
ជ្រូក
ឈាមជ្រូក
អាឈាមជ្រូក
២៧. អាឈាមជ្រូកនេះសមហើយ ។
២៨. យី ណែលឯងស្លៀកពាក់យូរណាស់ !
ចាំ
សិត
២៩. ចាំមន្តិច ខ្ញុំសិតសក់សិន ។
ប្រេង
លាប
ប្រេងលាបសក់
៣០. អូ ប្រេងលាបសក់ខ្ញុំអាស់ហើយ ។
Color Terms
ពណ៌ក្រហម (ចាស់/ខ្ចី) (dark/light) red to orange (non-ខៀវ)
ពណ៌ខៀវ (ចាស់/ខ្ចី) (dark/light) blue to green (non-ក្រហម)
ពណ៌បៃតង (ចាស់/ខ្ចី) (dark/light) green
ពណ៌លឿង (ចាស់/ខ្ចី) (dark/light) yellow
ពណ៌ស៊ីជម្ពូ (ចាស់/ខ្ចី) (dark/light) pink
ពណ៌ស្វាយ (ចាស់/ខ្ចី) (dark/light) purple
ពណ៌ខ្មៅ black
ពណ៌ស white
ពណ៌ប្រផេះ grey
ពណ៌ស៊ុកូឡា brown (chocolate)
ពណ៌មាស gold
ពណ៌ស្លាទុំ orange (ripe areca-nut)
ពណ៌ឈាមជ្រូក maroon (pig’s blood)
ពណ៌ផ្ទៃមេឃ sky-blue (surface of the sky)