Modern Spoken Cambodian – Lesson 9

LESSON 9. THE WEATHER
[Tape 15]
A. DIALOGUE

Robert

ភ្លៀង pliəŋ
ធ្លាក់ tleəq
ខ្លាំង klaŋ
១. ហេ ភ្លៀង​ធ្លាក់​ខ្លាំង​ណាស់ !

ឆង (chââŋ)

ជ្រក crôôk
ក្រោម kraom
ដើមឈើ daəm-chəə
២. មក​ទៅ​ជ្រក​នៅ​ក្រោម​ដើមឈើ​នោះ​សិន ។
បន្តិច​ទៀត bântəc-tiət (bəntəc-, ntəc-)
មុខតែ muk-tae
រាំង reəŋ
៣. បន្តិច​ទៀត​មុខតែ​រាំង​ហើយ ។

Robert

ភ្លេច plıc
ឆត្រ chat
ឥឡូវ qəyləw (qaaləw, qələw)
ទទឹក tôtık (tətık)
អស់ qâh
៤. ខ្ញុំ​ភ្លេច​យក​ឆត្រ​មក ឥឡូវ​ខ្ញុំ​ទទឹក​អស់ ។

ឆង

ព្រោះ pruəh
អាវ qaaw
អាវភ្លៀង qaaw-pliəŋ
៥. ខ្ញុំ​មិន​ទទឹក​ប៉ុន្មាន​ទេ ព្រោះ​ខ្ញុំ​មាន​អាវភ្លៀង ។

Robert

រដូវ rôdəw (rədəw)
រដូវ​ភ្លៀង rədəw-pliəŋ
៦. រដូវ​ភ្លៀង​មាន​ប៉ុន្មាន​ខែ ?

ឆង

តាំងពី taŋ-pii
មិថុនា miqthonaa (mithonaa)
ខែ​មិថុនា khae-mithonaa)
រហូត rôhout (rəhout, ləhout)
ដល់ dâl
តុលា toqlaa (tolaa)
ខែតុលា khae-tolaa
៧. បាទ រដូវ​ភ្លៀង​មាន​ប្រាំ​ខែ គឺ​តាំងពី​ខែ​មិថុនា​រហូត​ដល់​ខែ​តុលា ។

Robert

រាល់ roəl
រាល់ថ្ងៃ roəl-tŋay
៨. តែ នៅ​រដូវ​ភ្លៀង​មាន​ភ្លៀង​រាល់​ថ្ងៃ​ឬ ?

ឆង

ធម្មតា thoəmmədaa
តាម​ធម្មតា taam-thoəmmədaa
៩. បាទ តាម​ធម្មតា​ភ្លៀង​រាល់ថ្ងៃ ។

Robert

ពេញ pıŋ
ពេញ​មួយ​ថ្ងៃ pıñ muəy tŋay (pıñ mə-tŋay)
១០. ភ្លៀង​ពេញ​មួយ​ថ្ងៃ​ឬ ?

ឆង

ជួនកាល cuən-kaal
រសៀល rôsiəl (rəsiəl)
ថ្ងៃ​រសៀល tŋay-rəsiəl
១១. ជួនកាល​ពេញ​មួយ​ថ្ងៃ តែ​ធម្មតា​ភ្លៀង​តែ​ថ្ងៃ​រសៀល​ទេ ។
១២. នៅ​ស្រុក​អាមេរិក​មាន​បួន​រដូវ មែន​ទេ ?

Robert

នឹងហើយ nıŋ haəy
១៣. បាទ នឹងហើយ ។

ឆង

រងា rôŋiə (rəŋiə)
រដូវ​រងា rədəw-rəŋiə
រដូវ​ក្ដៅ rədəw-kdaw
១៤. នៅនេះ មាន​តែ​បី​រដូវ​ទេ គឺ​រដូវ​ភ្លៀង រដូវ​រងា ហើយនិង​រដូវ​ក្ដៅ ។
វិច្ឆិកា wıccəkaa
ខែ​វិច្ឆិកា khae-wıccəkaa
កុម្ភៈ kumpheəq
ខែ​កុម្ភៈ khae-kumpheəq
ទៅ tıw
១៥. រដូវ​រងា​គឺ​ពី​ខែ​វិច្ឆិកា​ទៅ​ខែ​កុម្ភៈ ។
មីនា minaa
ខែ​មីនា khae-minaa
ឧសភា quhsəphiə
ខែ​ឧសភា khae-quhsəphiə
១៦. រដូវ​ក្ដៅ​គឺ​ពី​ខែ​មីនា​ទៅ​ខែ​ឧសភា ។

Robert

ត្រជាក់ trâceəq (trəceəq, təceəq)
១៧. រដូវ​រងា​ត្រជាក់​ណាស់​ទេ ?

ឆង

១៨. មិន​រងា​ដូច​ស្រុក​អាមេរិក​ទេ គ្រាន់តែ​ត្រជាក់​ល្មម​ប៉ុណ្ណោះ ។
កក kââq
ទឹកកក tık-kââq
១៩. គ្មាន​ទឹកកក​ធ្លាក់​ទេ ។
ខ្យល់ kyâl (~kcâl)
បក់ bâq
ជើង cəəŋ
ខាងជើង khaaŋ-cəəŋ (khaŋ-cəəŋ)
២០. មាន​តែ​ខ្យល់​បក់​មក​ពី​ខាងជើង ។
យប់ yup
២១. តែ​យប់​ខ្លះ​រងា​បន្តិច​ដែរ ។

Robert

សោះ sâh
២២. ខ្ញុំ​មិន​ចូលចិត្ត​រដូវក្ដៅ​សោះ ។

ឆង

២៣. ខ្ញុំ​ក៏​មិន​ចូលចិត្ត​ដែរ ។
ត្រង់ trâŋ
ថ្ងៃត្រង់ tŋay-trâŋ
ណា naa
ទៅ​ណា​មក​ណា tıw naa môôk naa
២៤. ថ្ងៃត្រង់ ទៅ​ណា​មក​ណា​ពិបាក​ណាស់ ។
ធ្លាប់ tloəp
ពេលយប់ peel-yup
គេង keeŋ
លក់ luəq
គេងលក់ keeŋ luəq
គេង​មិន​លក់ keeŋ mın luəq
២៥. ពេលយប់ បើ​មិន​ធ្លាប់ គេង​មិន​លក់​ទេ ។

Robert

ជាងគេ ciəŋ-kee
២៦. លោក​ចូលចិត្ត​រដូវ​ណា​ជាងគេ ?

ឆង

២៧. ខ្ញុំ​ចូលចិត្ត​រដូវ​រងា​ជាងគេ ។
អាកាស qaakaah (qakaah)
២៨. មាន​អាកាស​ល្អ ។
២៩. មិន​រងា មិន​ក្ដៅ ស្រួល​ល្មម ។

Robert

ជិត cıt
៣០. ឥឡូវ​ភ្លៀង​ជិត​រាំង​ហើយ ។
ត tââ
ទៅ tıw
ត​ទៅ​ទៀត tââ tıw tiət
៣១. មក​ដើរ​ត​ទៅ​ទៀត ។

Names of Months Not Mentioned Above

January មករា meəqkəraa (maqkəraa)
April មេសា meesaa (mesaa)
July កក្កដា kaqkədaa
August សីហា səyhaa
September កញ្ញា kaññaa
December ធ្នូ tnuu

បញ្ចេញ មួយចំលើយតប