Modern Spoken Cambodian – Lesson 8
LESSON 8. VOCATIONS
[Tape 13]
ឈួន (chuən)
ដល់ dâl
ឈប់ chup
ឈប់រៀន chup riən
តើ taə
គិត kıt
១. ដល់លោកឈប់រៀន តើគិតធ្វើការអ្វី?
សម្រេច (sâmrac)
ដឹង dəŋ
ប្រាកដ praakât (prakât, prəkât)
ជាប្រាកដ ciə prakât
២. ខ្ញុំមិនទាន់ដឹងជាប្រាកដទេ។
ប៉ុន្តែ pontae (pəntae, pənnae)
មេធាវី meethiəwii
៣. ប៉ុន្តែខ្ញុំចង់ធ្វើមេធាវី។
ឈួន
ពេទ្យ pêêt
គ្រូពេទ្យ kruu-pêêt
ជាង ciəŋ
៤. ខ្ញុំគិតថាធ្វើគ្រូពេទ្យល្អជាង។
សម្រេច
វេលា weeliə (weliə)
ពេលវេលា peel-weliə
អស់ qâh
អស់ពេលវេលា qâh peel-weliə
៥. រៀនធ្វើគ្រូពេទ្យអស់ពេលវេលាយូរណាស់។
វិជ្ជា wıcciə
វិជ្ជាពេទ្យ wıcciə-pêêt
សព្វ sâp
សព្វថ្ងៃនេះ sâp-tŋay-nih
៦. បងប្រុសខ្ញុំកំពុងតែរៀនវិជ្ជាពេទ្យសព្វថ្ងៃនេះ។
ចំនួន câmnuən (cəmnuən)
ទើប təəp
៧. គាត់ត្រូវរៀនចំនួនបីឆ្នាំទៀត ទើបចេញធ្វើការ។
៨. សូមទោស ឪពុកលោកធ្វើការអ្វី?
ឈួន
រាជការ riəcckaa
ការរាជការ kaa-riəcckaa
៩. បាទ ឪពុកខ្ញុំធ្វើការរាជការ។
១០. ចុះឪពុកលោកធ្វើអ្វីដែរ?
សម្រេច
ចាងហ្វាង caaŋ-waaŋ
រោង rooŋ
តម្បាញ dâmbaañ (dəmbaañ)
រោងតម្បាញ rooŋ-dəmbaañ
១១. បាទ គាត់ជាចាងហ្វាងរោងតម្បាញ។
ឈួន
អ្នកធ្វើការ neəq-twəə-kaa
១២. នៅកន្លែងនោះមានអ្នកធ្វើការប៉ុន្មាននាក់?
សម្រេច
ស្មៀន smiən
ដូរ dou
លក់ដូរ luəq-dou
អ្នកលក់ដូរ neəq-luəq-dou
កម្មករ kamməkââ
១៣. ទាំងអស់មានប្រហែលមួយរយនាក់ គឺស្មៀន អ្នកលក់ដូរ ហើយនឹងកម្មករ។
១៤. លោកចេញពីសាលា តើគិតធ្វើការអ្វី?
ឈួន
១៥. ខ្ញុំចង់ធ្វើគ្រូបង្រៀន។
សម្រេច
ថ្នាក់ tnaq
អ្វី? qwəy?
១៦. លោកចង់បង្រៀនថ្នាក់អ្វី?
ឈួន
វិទ្យាល័យ wıttyiəlay (វិជ្ជាល័យ ~wıcciəlay)
ពីព្រោះ piipruəh (pipruəh)
ប្រាក់ praq
ប្រាក់ខែ praq-khae
១៧. ខ្ញុំចង់បង្រៀននៅវិទ្យាល័យពីព្រោះបានប្រាក់ខែច្រើន។
សម្រេច
លុយ luy
១៨. បើលោកចង់បានលុយច្រើន ធ្វើជំនួញល្អជាង។
ឈួន
ល្មម lmoom
ចិញ្ចឹម cəñcəm
ជីវិត ciiwıt (ciwıt)
ចិញ្ចឹមជីវិត cəñcəm ciwıt
១៩. ខ្ញុំមិនចង់បានលុយច្រើនពេកទេ ល្មមចិញ្ចឹមជីវិតបានហើយ។
បើក baək
តាក់ស៊ី taqsii
អ្នកបើកតាក់ស៊ី neəq-baək-taqsii
រក rook
គ្រប់គ្រាន់ krup-kroən
២០. អ្នកបើកតាក់ស៊ីក៏រកប្រាក់បានគ្រប់គ្រាន់ដែរ។
សម្រេច
ទំនេរ tumnee
ឡាន laan
ជិះ cih
ក៏បាន kââ-baan (kâ-baan)
២១. មែនហើយ នៅពេលទំនេរ គេជិះឡានដើរលេងក៏បានដែរ។
ឈួន
របស់ rôbâh (rəbâh)
ស្រែ srae
ធ្វើស្រែ twəə-srae
អ្នកធ្វើស្រែ neəq-twəə-srae
២២. ឪពុកមារបស់ខ្ញុំជាអ្នកធ្វើស្រែ។
សម្រេច
កាល kaal
មុន mun
កាលមុន kaal-mun
ជាង ciəŋ
ឈើ chəə
ជាងឈើ ciəŋ-chəə
២៣. ឪពុកធំខ្ញុំ កាលមុនធ្វើជាងឈើ
ឥឡូវនេះ qəyləw-nih
គ្រឿង krıəŋ
ទូ tuu
គ្រឿងតុទូ
អ្នកលក់គ្រឿងតុទូ krıəŋ-tok-tuu
២៤. ឥឡូវនេះគាត់ជាអ្នកលក់គ្រឿងតុទូ។
ឈួន
២៥. ហាងរបស់គាត់នៅឯណា?
សម្រេច
ជិត cıt
រោងធ្វើបារី rooŋ-twəə-barəy
២៦. ហាងគាត់នៅជិតរោងធ្វើបារី។
កាត់ kat
សក់ sâq
ហាងកាត់សក់ haaŋ-kat-sâq
២៧. សូមទោស ខ្ញុំត្រូវទៅហាងកាត់សក់សិន។
២៨. សូមលាសិនហើយ។
ឈួន
២៩. បាទ សូមលា។
ខែ សីហា 26, 2007 ម៉ោង 1:33 ព្រឹក
Intense lesson – lots of interesting stuff in there. អរគុណច្រើនលោកគ្រូ!