Modern Spoken Cambodian – Lesson 5

LESSON 5. GETTING ACQUAINTED
[Tape 9]

ចម្រើន (Câmraən)

ស្គាល់ skoəl
ពួកម៉ាក puəq-maaq
នាក់ neəq
១. លោក​ស្គាល់​ពួកម៉ាក​ខ្ញុំ​ពីរ​នាក់​នេះ​ទេ ?

John

មិនដែល mın-dael (m-dael)
២. បាទ​ទេ ខ្ញុំ​មិនដែល​ស្គាល់​ទេ ។

ចម្រើន

ស្រុក srok
បារាំង baaraŋ (baraŋ, praŋ)
ស្រុក​បារាំង srok-baraŋ
៣. នេះ​គឺ​លោក Paul Dumet មក​ពី​ស្រុកបារាំង ។
ចិន cən
ស្រុក​ចិន srok-cən
៤. នេះ​គឺ​លោក​លីម​សៀង មក​ពី​ស្រុក​ចិន ។

សៀង (Siəŋ)

ឈ្មោះ cmuəh
៥. សូមទោស លោក​ឈ្មោះ​អី ?

John

៦. បាទ ខ្ញុំ​ឈ្មោះ John Carter ។

Paul

អាមេរិកាំង qaamerikaŋ
អង់គ្លេស qâŋglee
៧. សូមទោស លោក​ជា​អាមេរិកាំង​ឬ​អង់គ្លេស ?

John

៨. បាទ ខ្ញុំ​ជា​អាមេរិកាំង ។

ចម្រើន

ធ្វើ twəə (thəə)
ទាហាន tiəhiən (təhiən)
ជំនួញ cumnuəñ
អ្នក​ជំនួញ neəq-cəmnuəñ
៩. លោក Paul ធ្វើ​ទាហាន លោក​សៀង​ជា​អ្នក​ជំនួញ ។
និស្សិត niqsət (nihsət)
១០. លោក John ជា​នឹស្សិត ។

Paul

រៀន riən
ខ្មែរ kmae
ស្រុក​ខ្មែរ​ srok-kmae
ឬ rıı
១១. លោក​មក​រៀន​នៅ​ស្រុក​ខ្មែរ​ឬ ?

John

ទេសចរ teehsəcââ

១២. បាទទេ ខ្ញុំ​ជា​ទេសចរ ។
ឃើញ khəəñ
អង្គរ qâŋkôô (qəŋkôô, ŋkôô)
វត្ត woət
អង្គរវត្ត qâŋkôô-woət
យូរ yuu
មក môôk
ជា​យូរ​ណាស់​មក​ហើយ ciə yuu nah môôk haəy
១៣. ខ្ញុំ​ចង់​ឃើញ​អង្គរ​វត្ត​ជា​យូរ​ណាស់​មក​ហើយ ។

[To Paul]

ដែល dael
១៤. លោក​ដែល​ទៅ​មើល​អង្គរ​វត្ត​ទេ ?

Paul

បាន baan
ដង dââŋ
១៥. បាទ ខ្ញុំ​បាន​ទៅ​ឃើញ​អង្គរ​វត្ត​ពីរ​ដង​ហើយ ។
ឆ្នាំ cnam
១៦. ខ្ញុំ​បាន​នៅ​ស្រុក​ខ្មែរ​មួយ​ឆ្នាំ​មក​ហើយ ។

សៀង

១៧. លោក​មក​នៅ​ស្រុក​ខ្មែរ​យូរ​ហើយ​ឬ ?

John

ប្រហែល prâhael (prəhael, pəhael)
ប្រហែល​ជា prâhael ciə
ខែ khae
ប៉ុណ្ណោះ ponnoh
១៨. មិន​យូរ​ទេ ប្រហែល​ជា​បី​ខែ​ប៉ុណ្ណោះ ។

សៀង

ចេះ ceh
ភាសា phiəsaa
ភាសា​ខ្មែរ phiəsaa-kmae
១៩. លោក​ចេះ​និយាយ​ភាសា​ខ្មែរ​ល្អ​ណាស់ ។

John

បន្តិច bântəc (bəntəc, ntəc)
បន្តិចបន្តួច bântəc-bântuəc (bəntəc-bəntuəc, ntəc-ntuəc)
សហរដ្ឋ sahaqroət (səhaqroət)
អាមេរិក qaamerıc
សហរដ្ឋ​អាមេរិក sahaqroət-qaamerıc
២០. ខ្ញុំ​បាន​រៀន​ភាសា​ខ្មែរ​បន្តិចបន្តួច​នៅ​សហរដ្ឋ​អាមេរិក ។

ចម្រើន

ពិបាក pibaaq (pəbaaq)
២១. ភាសា​ខ្មែរ​ពិបាក​រៀន​ទេ ?

John

ប៉ុន្មាន ponmaan (pənmaan, pəmaan)
មិន…ប៉ុន្មាន​ទេ mın…ponmaan tee
២២. មិន​ពិបាក​ប៉ុន្មាន​ទេ ។
ញាប់ ñoəp
ពេក peek
២៣. តែ​បើ​លោក​និយាយ​ញាប់​ពេក ខ្ញុំ​ស្ដាប់​មិន​បាន​ទេ ។

[To សៀង]

ពូកេ puukae (pukae)
២៤. លោក​ក៏​ពូកែ​និយាយ​ភាសា​ខ្មែរ ។
ក្រុង kroŋ
ភ្នំពេញ pnum-pıñ (num-pıñ, m-pıñ)
២៥. លោក​នៅ​ក្រុង​ភ្នំពេញ​បាន​ប៉ុន្មាន​ឆ្នាំ​ហើយ ?

សៀង

២៦. ខ្ញុំ​នៅ​ភ្នំពេញ​បាន​ប្រហែល​ប្រាំ​ឆ្នាំ​ហើយ ។

ចម្រើន

ក្រៅ kraw
ក្រៅពី kraw pii
ភាសា​អង់គ្លេស phiəsaa-qâŋglee
២៧. ក្រៅ​ពី​ខ្មែរ​នឹង​ចិន លោក​សៀង​ចេះ​និយាយ​ភាសា​អង់គ្លេស​ផង ។

សៀង

២៨. ខ្ញុំ​និយាយ​បាន​បន្តិច​បន្តួច ។
២៩. ភាសា​អង់គ្លេស​ពិបាក​ណាស់ ។

John

ដូច douc
៣០. ភាសា​អង់គ្លេស​មិន​ពិបាក​ដូច​ភាសា​ចិន​ទេ ។

Paul

ស្រួល sruəl
៣១. ភាសា​ចិន​ស្រួល​និយាយ តែ​ពិបាក​សរសេរ​ណាស់ ។
៣២. ចម្រើន​ក៏​និយាយ​ភាសា​បារាំង​ល្អ​ដែរ ។

បញ្ចេញ មួយចំលើយតប