Cambodian Basic Course Unit 5
UNIT 5
NARRATION
1. គ្រូបង្រៀនឲ្យកូនសិស្សទាំងអស់គ្នាបិទសៀវភៅ។
2. ហើយកូនសិស្សថាតាមគ្រូបង្រៀនព្រមគ្នា ខ្មែរស្រួលរៀន។
3. រួចហើយ គ្រូបង្រៀនឲ្យកូនសិស្សថាតាមម្នាក់ម្ដង។
4. តែមានកូនសិស្សម្នាក់សួរថា លោកគ្រូចង់ឲ្យថាឃ្លាដដែល?
5. គ្រូបង្រៀនឆ្លើយថា បាទ ឃ្លាដដែល។
6. មានកូនសិស្សម្នាក់ទៀតសួរ លោកគ្រូចង់ឲ្យអ្នកណាថាមុន?
7. គ្រូបង្រៀនឆ្លើយថា ខ្ញុំចង់ឲ្យលោកថាមុន។
8. ហើយកូនសិស្សទាំងអស់គ្នាថាតាមគ្រូម្នាក់ម្ដង។
9. កូនសិស្សដែលថាតាមតិចៗនោះ គ្រូប្រាប់ឲ្យថាខ្លាំងបន្តិច។
10. កូនសិស្សដែលថាតាមយឺតៗនោះ គ្រូប្រាប់ឲ្យថាញាប់ល្មម។
11. កូនសិស្សទាំងអស់គ្នាខំថាតាមគ្រូខ្លាំងល្មម ហើយញាប់ល្មម។
12. ថាតិចណាស់ គ្រូស្ដាប់មិនឮទេ។
13. ថាញាប់ពេក គ្រូស្ដាប់មិនបានទេ។
14. ក្រោយមក គ្រូបង្រៀនឲ្យកូនសិស្សបើកសៀវភៅវិញ។
15. គេនឹងរៀនសៀវភៅលឿង ទំព័រទី៤ ឃ្លាទី២ បន្ទាត់ទី៣។
16. កូនសិស្សដែលមិនយល់ សួរសំនួរទៅគ្រូ។
17. គេសួរថា សៀវភៅណា ទំព័រទីប៉ុន្មាន ឃ្លាទីប៉ុន្មាន បន្ទាត់ទីប៉ុន្មាន?
18. គ្រូបង្រៀនឆ្លើយសំនួរគេ។
19. ហើយកូនសិស្សទាំងអស់គ្នារកបន្ទាត់ហ្នឹងឃើញ។
20. គ្រូសួរ បន្ទាត់ហ្នឹងមើលថាម៉េច?
21. កូនសិស្សម្នាក់ឆ្លើយថា មើលថាខ្មែរស្រួលរៀន។
22. ហើយគ្រូបង្រៀនសួរសំនួរទៀត។
23. គេសួរថា ពាក្យក្រោយគេបង្អស់គឺពាក្យអី? ពាក្យមុនហ្នឹងគឺពាក្យអី? ពាក្យមុនបង្អស់គឺពាក្យអី?
24. កូនសិស្សឆ្លើយសំនួរគ្រូម្នាក់ម្ដង គេឆ្លើយត្រូវទាំងអស់គ្នា។
25. គ្រូបង្រៀនឃើញថាគេយល់ឃ្លាហ្នឹងទាំងអស់គ្នា។